លោក រស់ សារ៉ុម ហានភ្នាល់ ដាក់លុយ ១០០រៀល សង ១០ លានរៀលជាមួយសម្តេចក្រុមព្រះសុរាណរិទ្ធិ ប្រសិនបើរំលាយគណបក្សសង្គ្រោះជាតិបាយមែន
លោក រស់ សារ៉ុម៖«អាច៍មិនអាច៍ នោមមិននោម កុំឲ្យឆ្កែអរ» ។ រំលាយឬផ្អាកសកម្មភាពបក្សសង្គ្រោះជាតិតែម្តង តុលាការកំពូលនិងគណបក្សប្រជាជនកម្ពុជា មិនហ៊ានប្រថុយទេ សុខចិត្តបដិសេដ មិនទទួលអាសនៈ បង្កើតច្បាប់ជាសំលេងផ្គរលាន់សិប្បនិម្មិត ទាំងប្រហោងពោះ ខណៈសម្តេចក្រុមព្រះ ចាក់ទឹកពាងចោល កាប់បំពង់រង់ចាំទឹកភ្លៀង ។ ទូលបង្គំកូនរាស្រ្ត ជីវភាពក្រីក្រទេ ប៉ុន្តែទូលបង្គំហ៊ានភ្នាល់ជាមួយទ្រង់ ១០០ រៀល សង ១០ លានរៀល បើតុលាការកំពូលសម្រេច រំលាយឬផ្អាកសកម្មភាពគណបក្សសង្គ្រោះជាតិ តាមការចង់បានរបស់ទ្រង់ ទូលបង្គំចាញ់ ។ ផ្ទុយទៅវិញតុលាការកំពូលសម្រេច មិនរំលាយនិងគ្រាន់តែផ្អាកសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនដែលពាក់ព័ន្ឋជាមួយទង្វើក្បត់ជាតិរបស់ កឹម សុខា ទ្រង់ត្រូវសងខ្ញុំ ១០០ រៀល វិញ ។ តាំងតែពីដើមមក បណ្ឌិតច្បាប់ជនបទស្រុកបារាំងរបស់ព្រះអង្គ តាមមិនទាន់សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ឡើយ ។
លោក រស់ សារ៉ុម ហានភ្នាល់ ដាក់លុយ ១០០រៀល សង ១០ លានរៀលជាមួយសម្តេចក្រុមព្រះសុរាណរិទ្ធិ ប្រសិនបើរំលាយគណបក្សសង្គ្រោះជាតិបាយមែន
Reviewed by OPPOPHONE87
on
19:39
Rating:

No comments:
Post a Comment